QR code
ប្រាសាតាក្របី's avatar

ប្រាសាតាក្របី

Temple, ប្រាសាទតាក្របី

ប្រាសាទតាក្របី ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា ​ប្រាសាទ​តា​ក្ខាយនៅ​ក្នុង​ភាសា​ថៃ ជា​ប្រាសាទ ​ខ្មែរ ​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យ​អង្គរ ជា​យុគ​មាស​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ។ រមណីយដ្ឋានសាសនានៅសតវត្សរ៍ទី ១១ នេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងដើម្បីឧទ្ទិសដល់ ព្រះសិវៈ ហើយបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងប្រទេសកម្ពុជា។ [១] [២] ប្រាសាទ​តាក្របី​មាន​ទីសក្ការៈ​កណ្តាល​តែ​មួយ​ដែល​មាន ​ព្រះ​សិវៈ ​លិង្គ មួយ​ឈ្មោះ​ថា ស្វ័យភូវ ដែលមានន័យថា លិង្គ ដែលកើតដោយខ្លួនឯង និង គោបុរៈ ទាំងបួន បែរមុខទៅទិសទាំងបួន លើផ្ទៃដីសរុប ៩០០ ម៉ែត្រការ៉េ។ ប្រាសាទ ថ្មភក់ នេះត្រូវបានតុបតែងដោយចម្លាក់មួយចំនួន ជាពិសេសរូបភាពនៃព្រះ យម លើក្របីជាយានជំនិះរបស់ព្រះអង្គ ប៉ុន្តែការងារសាងសង់ប្រាសាទនេះមិនទាន់បញ្ចប់នៅឡើយ ដោយសារផ្ទៃខាងក្រៅនៃប្រាង្គកណ្តាលភាគច្រើនមិនមានចម្លាក់ទេ។ តាមរចនាបថស្ថាបត្យកម្ម ប្រាសាទនេះត្រូវបានកសាងឡើងក្នុងសតវត្សទី១២ ឬទី១៣ តាមរចនាបថ បាយ័ន ប៉ុន្តែគេជឿថាវាបានចាប់ផ្តើមសាងសង់នៅសតវត្សទី១១។ សព្វថ្ងៃនេះ ប្រាសាទត្រូវបានហ៊ុំព័ទ្ធដោយព្រៃនៃភ្នំដងរែក ដែលផ្តល់ម្លប់ត្រជាក់ និងខ្យល់អាកាសបរិសុទ្ធសម្រាប់ភ្ញៀវទេសចរ

Interests

  • Cambodia
  • Angkor